(ភ្នំពេញ)៖ លោក យីន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុងប៉េកាំង នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បក្សកុម្មុយនីស្តចិន ថ្វាយកម្រងផ្កាគោរព ព្រះវិញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងអមដំណើរដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងក្រសួងព្រះបរមរាជវាំង និងលោក សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងការបរទេស គណបក្សប្រជាជនកម្ពុជា។
សហប្រតិបត្តិការមិត្តដែកថែបកម្ពុជា-ចិន ត្រូវបានកសាងដោយផ្អែកលើគ្រឹះនៃទំនាក់ទំនងយ៉ាងជិតស្និតរវាងថ្នាក់ដឹកនាំគ្រប់ជំនាន់ ហើយដំណើរទស្សនកិច្ចនេះគឺដើម្បីឆ្លើយតបទៅនឹងកុងស៊ុងស៊ីស រវាងលោកអគ្គលេខាបក្ស ស៊ី ជីនពីង និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការជំរុញសហប្រតិបត្តិការថ្នាក់ក្រោមជាតិក្នុងដំណើរកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕