(កំពត)៖ ក្រុមអាជីវករលក់ជី និងថ្នាំកសិកម្មនៅក្នុងខេត្តកំពត លើកឡើងថា ការចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្ត ពិតជាទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗពីគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល ការប្រើប្រាស់ជី ថ្នាំកសិកម្មបានត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស។
ទាំងនេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់ពួកគាត់យកទៅចែករំលែកបន្តដល់កសិករជាអតិថិជន ដើម្បីជួយពង្រឹងការធ្វើកសិកម្មរបស់កសិកម្មឱ្យទទួលបានលទ្ធផលល្អ ចំណាយដើមទុនតិច និងចំណេញច្រើន៕