Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវិដេអូផ្តាច់មុខ៖ គ្រឿងអលង្ការតម្លៃរាប់សែនលានដុល្លារ របស់ម៉ាកយីហោដ៏ល្បីកម្រិតពិភពលោក BVLGARI ដែលក្រុមហ៊ុនអនុញ្ញាតឲ្យ Fresh News ចូលថត !

25-02-2025 15:27

(សៀមរាប)៖ ព្រឹត្តិការណ៍តាំងពិព័រណ៍គ្រឿងអលង្ការកម្រិតពិភពលោក BVLGARI AETERNA បានបិទបញ្ចប់ហើយ ក្រោយរៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសៀមរាប។

ក្រុមហ៊ុន BVLGARI អនុញ្ញាតភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ចូលថតរូបផ្តាច់មុខ នៅក្នុងទីតាំងពិព័រណ៌ដែលការពារសុវត្ថិភាពបំផុត។

BVLGARI ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ ដោយលោកស្រី Sotirios Voulgaris ក្រុងទីក្រុងរ៉ូម។ ១៤១ឆ្នាំក្រោយមក ការតាំងពិព័រណ៍ BLVGARI AETERNA បានប្រារព្ធនៅទីក្រុងរ៉ូម កាលពីខែឧសភា ឆ្នាំ២០២៤ និងរៀបចំបាន ៣ដងហើយ ខណៈកម្ពុជា គឺជាទីកន្លែងនៃការរៀបចំលើកទី៤៕