Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិញមួយថែមមួយ នៅThe Pizza Company សាខាខេត្តព្រះសីហនុចាប់ពីថ្ងៃនេះរហូតដល់ទី៣០តុលានេះ

25-10-2016 18:19

(ភ្នំពេញ)៖ ដឹ ភីហ្សា ខមផេនី ផ្តល់ជូនពិសេសសម្រាប់ ខែតុលានេះ នៅសាខាខេត្តព្រះសីហនុ នូវកម្មវិធីពិសេស«ទិញមួយ ថែមមួយ» ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នំា២០១៦។

ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារ មិត្តភ័ក្ត ឬបងប្អូនជាដើម រឹតតែពិសេសជាមួយនឹង​ទីតំាងធំទូលាយ​ធ្វើឲ្យលោកអ្នកកាន់តែងាយស្រួស នៅក្នុងការចតរថយន្ត។

ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន២១ហាង រួមមាន៖ ភីហ្សាសាខាបាត់ដំបង, ក្រុងព្រះសីហនុ, ក្រុងតាខ្មៅ, ក្រុងសៀមរាប ផ្សារទំនើបសូរិយា, កាលម៉ែត, ស្តាតចាស់, មុនីវង្ស, វិមានទិព្វ, មាត់ទន្លេ, កម្ពុជាក្រោម, អ៊ែតវ៉ូត, សកលវិទ្យាល័យ PPIU, ស្ទឹងមានជ័យ, ធីខេអាវេនញូ ទួលគោក, ផ្សារទំនើបអ៊ីអនម៉ល, ម៉ៅសេទុង, វត្តសន្សំកុសល, សាខាសាមគ្គី, បឹងកេងកង និងសាខាចោមចៅ។

គួរំលឹកថា ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខូស្តា ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen)  ប៊ីប៊ីឃ្យូកម្ពុជា (BBQ Cambodia) ស្វិនសិនកម្ពុជា (Swensen’s Cambodia) និងហាងនំដូណាត់ គ្រីស្ពីគ្រីម( Kripsy Kreme)៕