Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យតំណាងអង្គការ JICA និងអ្នកជំនាញការជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

25-02-2025 13:28

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី MIURA YOSHIKO​​ Senior Representative JICA Cambodia Office និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។

ជំនួបនាព្រឹកនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពក្នុងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅលើផ្លូវជាតិលេខ៥៕