(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ South-East Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវររធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប៖

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីរីករាយដោយបានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន១,៥១៨អង្គ នាក់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរជាមួយអ្នកខេត្តសៀមរាប ដែលភ្ញៀវទេសចរច្រើនរៀងរាល់ថ្ងៃ នៅទឹកដីអង្គរ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធភាពក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល គឺធ្វើឡើងគ្រប់វិស័យទាំងអស់ សូម្បីតែក្នុងវិស័យសាសនា

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទូរស័ព្ទ ពិតជាមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ពេលខ្លះមិនអាចខ្វះបានឡើយ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា E Visa និង E Arrival ជាចំណែកដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ដែលទើបបានដាក់ឲ្យដំណើរការ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នទិញសំបុត្រចូលទស្សនាតំបន់អង្គរ ក៏ប្រើប្រាស់ឌីជីថលដូចគ្នា, មិនបាំបាច់ពាក់កាតចូលទៀតនោះទេ ប្រើតែ QR Code មួយប៉ុណ្ណោះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចេកវិទ្យាកាន់តែទំនើប សូម្បីតែអ្នកលក់ដូរបន្ដិចបន្ទួច ក៏ប្រើប្រាស់ QR Code ដើម្បីទូទាត់ប្រាក់ផងដែរ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ក្នុងដំណាក់កាលជំងឺកូវីដ១៩ បើសិនមិនបានប្រើប្រាស់ប្រព័ន្ធឌីជីថល នឹងជួបការលំបាក

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើនធនធានមនុស្ស លើការប្រើប្រាស់ឌីជីថលជារឿងសំខាន់ចាំបាច់, បច្ចុប្បន្នកូនខ្មែរមានសមត្ថភាពខ្លាំងៗ ក្នុងការធ្វើកិច្ចការសំខាន់ៗជាច្រើនពាក់ព័ន្ធបច្ចេកវិទ្យាសម័យទំនើប

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា AI ប្រសិនបើតាមមិនទាន់ទេច្បាស់នឹងមានគ្រោះថ្នាក់, សូម្បីតែមន្ដ្រីជាន់ខ្ពស់ប្រទេសអ៉ីតាលី ក៏ត្រូវចាញ់បោកគេដែរ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំមន្ទីរពេទ្យតំបន់ដែលទំនើបអាចមានសមត្ថភាពខ្ពស់ ក្នុងការវះកាត់

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ចំពោះការលើកកម្ពស់គុណភាពវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅពន្លឿនការពង្រីកធនធានមនុស្ស និងការពង្រឹងមូលធនមនុស្ស ដែលអាចឆ្លើយតបទាន់ពេល ទៅនឹងសេចក្តីត្រូវការនៃការវិវឌ្ឍ ក្នុងសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការវិភាជថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់កសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ អប់រំ មានជាអាទិ៍៖ គ្រឹះស្ថានឧត្តមសិក្សា, មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស, សាលារៀន, បណ្ណាល័យ ជាដើម។

* ជាលទ្ធផល, គ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្ស, ទាំងរដ្ឋ និងឯកជន បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវចំនួនសិស្ស-និស្សិតកម្ពុជា ចូលរួម និងទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និងអន្តរជាតិ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក «មនុស្ស» ជាអាទិភាពទី១ ហើយ «ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា» ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក «ការអភិវឌ្ឍធនធានមនុស្ស» ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តារឹងមាំនៅសម័យអង្គរ ដោយសារកត្តាធនធានមនុស្ស និងមានមេដឹកនាំខ្លាំង, កងទ័ពខ្លាំង ដើម្បីពង្រឹងការពារជាតិ និងពង្រីកអាណាចក្រ, មជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចរឹងមាំ, ប្រព័ន្ធសេដ្ឋកិច្ចខ្លាំងប្រទាក់ក្រឡា, សមត្ថភាពបច្ចេកទេសរឹងមាំ, និងកត្ដាឯកភាពផ្ទៃក្នុង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងការងារជាច្រើនបន្ថែមទៀត ក្នុងនោះទាំងវិស័យធនធានមនុស្ស

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋខ្លះភ័យរហូតដល់គិតថា ថ្ងៃខាងមុខកម្ពុជានឹងរលាយ, សម្ដេចបញ្ជាក់ថា តើកម្ពុជារលាយទៅណា? ផ្ទុយទៅវិញ បច្ចុប្បន្នយុវជនមានឱកាសច្រើនណាស់ ជាងអ្នកជំនាន់មុខ ហើយអនាគតនឹងកាន់តែមានឱកាសបន្ថែមទៀត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបារម្ភអំពីការបាត់បង់ប្រទេសមិនខុសទេ ប៉ុន្ដែកុំឲ្យការភ័យខ្លាចនោះនាំឲ្យបាក់ទឹកចិត្ត និងមិនទុកចិត្តគ្នាឯង, កូនខ្មែរ បើកាន់តែខ្លាច ត្រូវតែខំប្រឹងរៀនសូត្រ ម្ចាស់ការណ៍ខ្លួនឯង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល វិនិយោគឲ្យកូនខ្មែរមានឱកាសរៀនសូត្រកាន់តែច្រើន, កូនខ្មែរ ត្រូវដឹកនាំគ្រប់វិស័យទាំងអស់សម្រាប់ជាតិ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កូនខ្មែរមិនអន់ទេ ឲ្យតែផ្ដល់ឱកាស»

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិនិយោគវិស័យអប់រំ មិនមែនធ្វើតែនៅភ្នំពេញទេ គឺធ្វើនៅគ្រប់កន្លែងទាំងអស់

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគសាកលវិទ្យាល័យ មិនមែនធ្វើតែនៅរាជធានីភ្នំពេញ ដូចកាលពីមុនឡើយ ត្រូវធ្វើនៅគ្រប់កន្លែង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកគ្រឹះស្ថានសិក្សា ត្រូវធ្វើតាំងពីថ្នាក់មត្តេយ្យ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ដើមពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់បណ្ឌិត ទើបសម្ដេចមានសមត្ថភាពដឹកនាំប្រទេសដូចថ្ងៃនេះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋ និងឯកជន ត្រូវពង្រឹងវិស័យអប់រំរួមគ្នា

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លែងខ្លះអ្នកទទួលសញ្ញាបត្រ មានអាយុ៦០ឆ្នាំជាង, ដោយសារអតីតកាលសម័យសង្គ្រាម មិនបានរៀនសូត្រ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដាក់គោលការណ៍ សាលាបើកទ្វារ ត្រង់រៀន ឬមិនរៀនអាស្រ័យលើបុគ្គលម្នាក់ៗ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជីវភាពគ្រួសារខុសគ្នា ប៉ុន្ដែឱកាសមានដូចគ្នា

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនាគារធំៗ ដើមឡើយយកបរទេសមកគ្រប់គ្រង ប៉ុន្ដែបច្ចុប្បន្នសុទ្ធតែជាកូនខ្មែរជាអ្នកគ្រប់គ្រង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មន្ដ្រីរាជការកម្ពុជា គ្មានជំនាញការណ៍បរទេសឡើយ សុទ្ធតែជាកូនខ្មែរ»

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃសន្ដិភាព នៅពេលបាត់បង់, សម្ដេចសង្វែកនៅពេលឃើញវីដេអូបរទេស ដែលក្មេងៗរត់ពួនគេចពីគ្រាប់ប្លោង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អង្គរ នៅសម័យសង្គ្រាម ជាទីតាំងរត់គេចពីគ្រាប់ប្លោង មិនមែនរត់ចូលទស្សនាកម្សាន្ដ ដូចពេលនេះឡើយ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកកាលពីឆ្នាំ២០០២ ទៅប្រទេសកុងហ្គោល ដែលក្នុងសណ្ឋាគារ មានសុទ្ធតែកងទ័ព, ប្រទេសនេះពោរពេញដោយធនធានធម្មជាតិ តែត្រូវយកទៅប្ដូរជាមួយកងកម្លាំងទ័ព

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អូស្ដ្រាលី ចាត់ទុកកម្ពុជា ជាគោលដៅទេរសចរណ៍ទី១, ដោយសារកម្ពុជាមានលំនឹង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិពរណ៍គ្រឿងអលង្ការ របស់ក្រុមហ៊ុន BVLGARI នាំយកមកតាំងបង្ហាញ មានតម្លៃសរុប១៥០លានដុល្លារ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិពរណ៍គ្រឿងអលង្ការ BVLGARI បានយ៉ាងល្អ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសខ្លះវាយប្រហារកម្ពុជា អសន្ដិសុខ ប៉ុន្ដែនៅពេលក្រុមហ៊ុននោះមកដល់ស្រាប់តែឃើញច្បាស់ថា សុវត្ថិភាពទៅវិញ, នេះជាមោទនភាពជាតិ ដោយសារស្ថេរភាពសន្ដិសុខ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ទេសចរណ៍ប្រសិនបើអសន្ដិសុខ មិនអាចមានភ្ញៀវទេសចរមកទេ ដូច្នេះសម្ដេចកោតសរសើរសមត្ថកិច្ចខេត្តសៀមរាប ដែលធានាបានយ៉ាងល្អប្រសើរ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពកម្ពុជា ឮ១០០០ដង មិនស្មើឃើញមួយដងឡើយ, កម្ពុជាមិនដូចការផ្សាយនៅតាមអនឡាញឡើយ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «គ្មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរនោះទេ» បើខ្លាចបាត់បង់ខ្មែរ ត្រូវពង្រឹងភាពម្ចាស់ការណ៍ និងការពារអ្វីដែលមាន បង្កើនសក្ដានុពលបន្ថែមទៀត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស សមត្ថភាព គុណធម៌ សុខភាព ត្រូវដើរទន្ទឹមគ្នា

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា សហការជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តធ្វើការកែទម្រង់ប្រព័ន្ធអភិវឌ្ឍមូលធនមនុស្សជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើ ចំណេះដឹង ជំនាញ និងបំណិនពាក់ព័ន្ធនឹង វិទ្យាសាស្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) សំដៅពង្រីកឧត្តមភាពប្រកួតប្រជែង និង ពង្រឹង ភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា, ទាំងនៅកម្រិតតំបន់ និង សកល

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និង កីឡា បន្តលើកកម្ពស់គុណភាពអប់រំ ដោយចាប់ផ្ដើមពីការលើកកម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ផ្តោតលើវិធីសាស្ត្របង្រៀន និង ត្រូវបំពាក់សម្ភារ:បរិក្ខារឱ្យបានសមស្រប សម្រាប់ការអប់រំ និង ការបង្ហាត់បង្រៀនឱ្យស្រប ទៅនឹងចក្ខុវិស័យនៃការអប់រំសតវត្សរ៍ទី ២១

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បន្តធ្វើទំនើបកម្ម កម្មវិធីអប់រំឱ្យស្របតាម ក្របខ័ណ្ឌគុណវុឌ្ឍជាតិ និង ស្ដង់ដាអន្តរជាតិ សំដៅឱ្យឆ្លើយតបទៅ នឹងទីផ្សារការងារ និងមុខរបរ ក្នុងបរិបទសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម៤.០

* ដើម្បីបន្តរួមចំណែកដល់ការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា, ជាពិសេស ចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សម្រាប់ ការអភិវឌ្ឍមូលធនមនុស្ស, សម្ដេចផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១. លើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា សហការជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តធ្វើការកែទម្រង់ប្រព័ន្ធអភិវឌ្ឍមូលធនមនុស្សជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើ ចំណេះដឹង ជំនាញ និងបំណិនពាក់ព័ន្ធនឹង វិទ្យាសាស្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) សំដៅពង្រីកឧត្តមភាពប្រកួតប្រជែង និង ពង្រឹង ភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា, ទាំងនៅកម្រិតតំបន់ និង សកល, តាមរយៈការស្រាវជ្រាវ, ការច្នៃប្រឌិត និង ការនវានុវត្ត

ទី២. លើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និង កីឡា បន្តលើកកម្ពស់គុណភាពអប់រំ ដោយចាប់ផ្ដើមពីការលើកកម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ផ្តោតលើវិធីសាស្ត្របង្រៀន និង ត្រូវបំពាក់សម្ភារ:បរិក្ខារឱ្យបានសមស្រប សម្រាប់ការអប់រំ និង ការបង្ហាត់បង្រៀនឱ្យស្រប ទៅនឹងចក្ខុវិស័យនៃការអប់រំសតវត្សរ៍ទី ២១

ទី៣. លើកទឹកចិត្តឱ្យ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បន្តធ្វើទំនើបកម្ម កម្មវិធីអប់រំ ឱ្យស្របតាម ក្របខ័ណ្ឌគុណវុឌ្ឍជាតិ និង ស្ដង់ដាអន្តរជាតិ សំដៅឱ្យឆ្លើយតបទៅ នឹងទីផ្សារការងារ និង មុខរបរ ក្នុងបរិបទសង្គមឌីជីថល និង បដិវត្តន៍ឧស្សាហកម្ម៤.០

ទី៤. លើកទឹកចិត្តឱ្យ សាស្ត្រាចារ្យទាំងអស់ បន្តខិតខំអភិវឌ្ឍសមត្ថភាពជាប្រចាំ និង បង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តន៍ជាក់ស្តែង

ទី៥. លើកទឹកចិត្តឱ្យ ប្អូនៗជ័យលាភីទាំងអស់ ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ និង ការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ ទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទន្ទឹមការកសាងសមត្ថភាព ត្រូវមានផ្នត់គំនិត ដើម្បីភាពជោគជ័យ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលជួបបញ្ហាប្រឈម កុំបោះបង់ ត្រូវស្វែងរកវិធីដោះស្រាយ ទាំងការសិក្សា និងការងារ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាជោគជ័យ កុំខ្វល់ជាមួយសម្ដីរបស់អ្នកដទៃ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធ្លាប់ធ្វើតេស្ដអ្នកធ្វើការជាមួយសម្ដេច នៅល្ងាចថ្ងៃសុក្រ, អ្នកទី១ សុំពន្យារទៅថ្ងៃច័ន្ទ, អ្នកទី២ ស្ទះចរាចរណ៍ តែមិនផ្ដល់ដំណឹង, អ្នកទី៣ ស្ទះចរាចរណ៍ តែចេញលទ្ធផល

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពាក្យស្លោកដែលបានដាក់ចេញតាំងពីនៅជាកងទ័ព «ធ្វើឲ្យលឿន ធ្វើឲ្យលះ បើស្ទះសុំគោលការណ៍»

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្ដ្រី បើនិយាយមួយមាត់ ស្មើនឹងបទបញ្ជា

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចរាចរនៅក្រៅប្រទេស បើខុសមួយពាក្យ ស្មើនឹងខុសគោលនយោបាយ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពេលជួបភ្ញៀវបារាំង «ខ្ញុំមិនចង់ឃើញសង្គ្រាមនៅអ៊ុយក្រែន» តែអ្នកបកប្រែខុសច្រឡំ «ខ្ញុំចង់ឃើញសង្គ្រាមនៅអ៊ុយក្រែន» ធ្វើឲ្យមានការយល់ច្រឡំបន្ដិចដោយសារអ្នកបកប្រែ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែករំលែកទស្សនទានដល់និស្សិតជ័យលាភី អំពីរបៀបរបបបំពេញការងារ និងឆ្លើយតបចំពោះអ្វីដែលជាតម្រូវការរបស់ថ្នាក់ដឹកនាំ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណគ្រប់តួអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រដល់វិស័យអប់រំ និងចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ឆ្នាំនេះ ស.ស.យ.ក នឹងរៀបចំកម្មវិធីមហាសង្រ្កាន្តជាថ្មីទៀត នៅទឹកដីខេត្តសៀមរាប សូមបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយគាំទ្រ ដើម្បីឲ្យកម្មវិធីមានភាពអធឹបអធម ដើម្បីទាក់ម៉ូយទេសចរណ៍មកលេង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាល នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕