Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមកីឡាករ-កីឡាការិនី ហ្វឹកហាត់​សមយ៉ាង​សស្រាក់សស្រាំ ត្រៀម​បើកការប្រកួត​កីឡាជាតិ ថ្ងៃទី​២៨ ខែ​តុលា (Video Inside)​

25-10-2016 17:10

(ភ្នំពេញ)៖ ក្រុមពិធីការ ក៏ដូចជាកីឡាករ-កីឡាការិនី រួមជាមួយគ្រូបង្វឹក បានហ្វឹកហាត់សម ដើម្បីឆ្ពោះទៅពិធីបើកការប្រកួតកីឡាជាតិ (National Games) លើកទី១ ឆ្នាំ២០១៦ នៅរសៀលថ្ងៃទី២៨ ខែតុលាខាងមុខនៅស្តាតអូឡាំពិក កម្ពុជា។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែតុលានេះ ក្រុមកីឡាករ-កីឡាការិនីច្រើនបានចូលរួមហ្វឹកហាត់សាកស្បង ពិធីបើកការ ប្រកួតនៅស្តាតអូឡាំពិក ក្នុងការសម្តែងជារង្វង់ និងកំពូលប្រាសាទ៥ ដើម្បីសំដែងអបអរសាទរថ្ងៃបើកជាផ្លូវការក្រោម អធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហើបប្រាប់ Fresh News នៅរសៀលថ្ងៃទី២៥ ខែតុលានេះថា ពិធីបើកការប្រកួតនឹងមានក្រុមសំដែងជាង ១០០០នាក់ក្នុងនោះដែរក៏មាន ប្រតិភូកីឡា អត្តពលិក និងតារាងចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រគឺលោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត កញ្ញា មាស សុខសោភា និងកញ្ញា ឱក សុគន្ធកញ្ញា ផងដែរ ខណៈដែលពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦៕