(បន្ទាយមានជ័យ)៖ ក្រុមជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់អំណោយ ដល់សាលារៀន៥កន្លែង នៅខេត្តបន្ទាយមានជ័យ ក្នុងនោះមានទទួលកុំព្យូទ័រ១០៦គ្រឿង ម៉ាស៊ីនព្រីនធ័រ១៦គ្រឿង និងម៉ាស៊ីនថតចម្លង៩គ្រឿង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ។
លោក ជុំ លី ក្រុមជំនួយការសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រតិភូរាជរដ្ឋាភិបាល មកកាន់ខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ និង២០ ខែតុលា ឆ្នាំ២០១៦ សម្តេចបានសន្យាប្រគល់ ជូនអំណោយដល់វិស័យអប់រំ ក្នុងខេត្តបន្ទាយមានជ័យ មានកុំព្យូទ័រ១០៦គ្រឿង និងម៉ាស៊ីព្រីនធ័រ១៦គ្រឿង ម៉ាស៊ីថតចម្លង៩គ្រឿង សម្រាប់ប្រើប្រាស់ តាមតម្រូវការក្នុងសាលារៀន ដែលនេះជាការយកចិត្តទុកដាក់របស់សម្ដេចតេជោ ក្នុងវិស័យអប់រំ។
សូមបញ្ជាក់ថា សាលាទាំង៥បានទទួលបានអំណោយ រួមមានទី១-វិទ្យាល័យសិរីសោភ័ណ កុំព្យូទ័រ២០គ្រឿង និងម៉ាស៊ីព្រីនធ័រ៥គ្រឿង ម៉ាស៊ីថតចម្លង៤គ្រឿង ទី២-វិទ្យាល័យអូរអំបិល កុំព្យូទ័រ២០គ្រឿង និងម៉ាស៊ីព្រីនធ័រ២គ្រឿង ម៉ាស៊ីថតចម្លង១គ្រឿង ទី៣-វិទ្យាល័យសម្តេចឪ កុំព្យូទ័រ២០គ្រឿង ម៉ាស៊ីព្រីនធ័រ២គ្រឿង ម៉ាស៊ីថតចម្លង១គ្រឿង ទី៤-វិទ្យាល័យ ហ៊ុន សែន ខ្លាកូន កុំព្យូទ័រ២០គ្រឿង ម៉ាស៊ីព្រីនធ័រ២គ្រឿង ម៉ាស៊ីថតចម្លង១គ្រឿង និងទី៥-វិទ្យាល័យ ស្វាយចេក កុំព្យូទ័រ២៦គ្រឿង និងម៉ាស៊ីព្រីនធ័រ៥គ្រឿង និងម៉ាស៊ីថតចម្លង២គ្រឿង។
សូមជំរាបថា កាលនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំណាយពេលពេញមួយថ្ងៃ ធ្វើដំណើរតាមផ្លូវលេខ៥៩ ពីខេត្តបន្ទាយមានជ័យ ឆ្ពោះមកាន់ខេត្តប៉ៃលិន ក្នុងដំណើរឆ្លងកាត់ដែនដីអតីតសមរភូមិប្រយុទ្ធ ដោយសម្តេចបានផ្តល់អគារសិក្សា អគារទីចាត់ និងអគារស្នាក់ នៅសរុប៦១ខ្នង ស្មើនឹង៥៤៥បន្ទប់៕