(សៀមរាប)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យអង្គការ UNODC ប្រចាំកម្ពុជា ក្រោមការគាំទ្រដោយរដ្ឋាភិបាលប្រទេសកាណាដា បានបើកវគ្គបណ្ដុះបណ្ដាលការគ្រប់គ្រងព្រំដែនលើបច្ចេកទេសស៊ើបអង្កេតកម្រិតខ្ពស់ រយៈពេល៤ថ្ងៃ នៅខេត្តសៀមរាប។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង តំណាងនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងតំណាងការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ប្រចាំកម្ពុជា។
វគ្គបណ្ដុះបណ្ដាលខាងលើ មានគោលបំណង៖
*ទី១៖ បង្កើនចំណេះដឹង និងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ជួរមុខក្នុងការ បង្ការ ទប់ស្កាត់ និងបង្ក្រាប ការចរាចរគ្រឿងញៀនខុសច្បាប់នៅតាមព្រំដែន ឲ្យទាន់ពេលវេលា និងសម្របតាមបច្ចុប្បន្នភាពនៃការចរាចរ និងស្ថានភាពគ្រឿងញៀនក្នុងតំប
*ទី២៖ ពង្រឹង និងបង្កើនកិច្ចសហការគ្នាឲ្យបានជិតស្និទ្ធបន្ថែមទៀត ជាមួយសមត្ថកិច្ចពាក់ព័ន្ធជាប់ជាប្រចាំ
*ទី៣៖ ស្វែងយល់អំពីស្ថានភាព និងនិន្នាការបច្ចុប្បន្ន
*ទី៤៖ ស្វែងយល់អំពីបទល្មើសឆ្លងដែនមានអង្គការចាត់តាំង TOC
*ទី៥៖ ការរៀបចំផែនការប្រតិបត្តិការ, ការឃ្លាំមើលសម្ងាត់, ការសង្កេតសកម្មភាពកដឹកជញ្ជូនសង្ស័យ, ការគ្រប់គ្រងកន្លែងកើតហេតុ, ការត្រួតពិនិត្យឆែកឆេររថយន្តជនសង្ស័យ, ការសួរចម្លើយជនសង្ស័យ និងការកសាងនីតិវិធី និងក្រោយការស៊ើបអង្កេត
*ទី៦៖ អនុវត្តលំហាត់ និងអនុវត្តករណីសិក្សាជាក់ស្ដែង ដើម្បីធានាដល់ការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធភាពខ្ពស់៕