ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយមូលដ្ឋានក្រុងព្រះសីហនុ ជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារជួបការលំបាក ៦០គ្រួសារ
24-02-2025 21:13
(ព្រះសីហនុ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយមូលដ្ឋានក្រុងព្រះសីហនុ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជួបការលំបាកចំនួន ៦០គ្រួសារ រស់នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ពិធីនេះធ្វើឡើងនារសៀលថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាពហុបច្ចេកទេសដុនប៊ូស្កូ ក្រុងព្រះសីហនុ ក្រុមអធិបតីភាពលោកស្រី សេង សុមេត្តា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយមូលដ្ឋានក្រុងព្រះសីហនុ និងលោក ហេង ប៊ុនទី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤។
ក្រោយពីសួរសុខទុក្ខនោះ ប្រធានក្រុមការងារថ្នាក់កណ្តាល និងប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់គ្រួសារជួបការលំបាកចំនួន ៦០គ្រួសារ មកពីភូមិទាំង៦ ក្នុងសង្កាត់លេខ៤ ផងដែរ៕