(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការពង្រឹងការចំណាយឲ្យមានប្រសិទ្ធភាព តាមរយៈការធ្វើវិចារណកម្មចំណាយ និងការអនុវត្តថវិកាតាមកម្មវិធី ដើម្បីសម្រេចឲ្យបាននូវការដំឡើងប្រាក់ខែ មន្រ្តីរាជការឲ្យបានច្រើន ជាង១លានរៀល ត្រឹមឆ្នាំ២០១៨។
ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីជួបពិភាក្សាការងាររវាង លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងលោក ចាងយ៉ុង រី ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធីរូបិយវត្ថុអន្តជាតិ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ទើបចេញផ្សាយនៅថ្ងៃទី២៥ ខែតុលានេះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបន្តថា សេដ្ឋកិច្ចរបស់កម្ពុជារយៈពេលខាងមុខ អាចបន្តមានកំណើនរឹងមាំ ក្នុងនោះវិស័យកសិកម្មអាចនឹងប្រសើរជាងឆ្នាំមុនៗ ដោយសារកត្តាអាកាសធាតុ៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ទាំងស្រុង៖