Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការក្រុងភ្នំពេញ នឹងបើកសវនាការកាត់ទោស លោក ស៊ុត ឌីណា ថ្ងៃទី០៤ ខែវិច្ឆិកា (Video inside)

25-10-2016 16:47

(ភ្នំពេញ)៖ តុលាការក្រុងភ្នំពេញ នឹងបើកសវនាការកាត់ទោស លោក  ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូង ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការបង្ហើបពីមន្រ្តីតុលាការក្រុងភ្នំពេញ។

លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីរកឃើញថា លោកមានការពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧,២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែងបាន៣ឆ្នាំ។

តុលាការបានចោទសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ៕