(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ឃាត់ខ្លួនជនសង្ស័យ២៦នាក់។
* ករណីដឹកជញ្ជូន រក្សាទុក៦ករណី ឃាត់ខ្លួន១០នាក់
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន១០នាក់
* ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន៥នាក់
* ដាំដុះ១ករណី ឃាត់ខ្លួន១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៣៦៨ករណី ឃាត់ខ្លួន៣៥០៣នាក់ (ស្រី៣១១នាក់)៕