(ភ្នំពេញ)៖ លោក បណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកជាឧទាហរណ៍ជុំវិញអ្វីដែលអ៊ុយក្រែន កំពុងជួបប្រទះជាពេលនេះ គឺជាបង្រៀនឱ្យពិភពលោក មើលឃើញថាកុំហក់លោតជាមួយសង្រ្គាមឱ្យសោះ ព្រោះកាលណាយើងមានសង្រ្គាមធ្វើឱ្យយើងមានវិបត្តិ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត បានបញ្ជាក់ថា ការទាមទារសំណងរបស់អាមេរិកនៅពេលនេះ គឺមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ខណៈចំណុចវិជ្ជមាននោះគឺ ជាមេរៀនឱ្យប្រទេសទាំងអស់កុំឈ្លោះគ្នា បើឈ្លោះគ្នាហើយពឹងផ្អែកលើអាមេរិក នឹងមានលទ្ធផលដូចអ៊ុយក្រែនៅពេលនេះ និងមិនខុសអីលោក លន់ នល់ ដែលសុទ្ធតែជាអ្នកជឿលើពាក្យសន្យាអាមេរិក ក្នុងការជួយធ្វើសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០កន្លងមកនោះ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖