(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានបង្ហាញការយល់ឃើញជុំវិញស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែននៅពេលនេះ មិនសូវខុសគ្នាប៉ុន្មានឡើយ ពីប្រទេសកម្ពុជាក្នុងសម័យ លន់ នល់ ទស្សវត្សន៍៧០ ដែលជឿលើអាមេរិកដូចគ្នា ចុងក្រោយចាញ់សង្រ្គាមដូចគ្នា និងត្រូវអាមេរិកទាបំណុល ដែលអាមេរិកឱ្យក្នុងការធ្វើសង្រ្គាមដូចគ្នា។
ការបញ្ជាក់របស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក ម៉ារ យ៉ារិទ្ធិ បានបញ្ចាក់ឱ្យដឹងថា បទពិសោធន៍របស់អ៊ុយក្រែន នៅពេលនេះធ្វើឱ្យយើងទទួលមេរៀនមួយទៀតគឺ យើងមិនត្រូវរស់ពឹងផ្អែកលើអ្នកដទៃទាំងស្រុងនោះទេ យើងត្រូវរៀនពីអតីតកាល និងបទពិសោធន៍យើងនាពេលកន្លងមក។ ដូច្នេះពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលជឿលើអាមេរិក និងតែងតែរិះគន់មកកាន់រដ្ឋាភិបាល ទាំងមិនស្ដាប់ការបកស្រាយរបស់រដ្ឋាភិបាលនោះ សូមមេត្តាគិតឡើងវិញ។ នេះគឺជាការបន្ថែមរបស់លោក ម៉ារ យ៉ារិទ្ធិ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖