(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល ក្នុងនាមជាអ្នកជំនាញភូមិសាស្ត្រនយោបាយ មើលឃើញថា ស្ថានភាពរបស់អ៊ុយក្រែនៅពេលនេះ មិនបានបញ្ជាក់ថា អាមេរិក កំពុងតែបោះបង់អ៊ុយក្រែននោះទេ តែអាចជាយុទ្ធសាស្រ្តក្នុងការដាក់សម្ភាធឱ្យអ៊ុយក្រែនព្រមបញ្ចប់សង្រ្គាមតែប៉ុណ្ណោះ។ ការបញ្ជាក់របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
បើតាមលោកបណ្ឌិត យុទ្ធសាស្រ្តដែលអាមេរិក ចង់បានធនធានរ៉ែរបស់អ៊ុយក្រែន ជាល្បិចមួយដែលអាចឱ្យអាមេរិក មានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលក្នុងទឹកដីអ៊ុយក្រែន ហើយថែមទាំងអាចធានាបាននូវសុវត្ថិភាពរបស់អ៊ុយក្រែន ពីរុស្ស៊ីផងដែរ។ មិនតែប៉ុណ្ណោះអ៊ុយក្រែនផ្ទាល់ ក៏អាចស្រោចស្រង់ប្រទេសរបស់ខ្លួនឡើងវិញ តាមរយៈការវិនិយោគរ៉ែកម្រឱ្យទៅអាមេរិកផងដែរ មិនខុសអីពីស្ថានភាពរបស់ប្រទេសជប៉ុន ក្រោយពេលចាញ់សង្រ្គាមលោកលើកទី២ ក៏ប្រគល់ប្រទេសឱ្យអាមេរិកវិនិយោគរហូតក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកនាគ្រានោះ។
សូមជម្រាបថា គិតត្រឹមថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅមិនទាន់យល់ព្រមចុះកិច្ចព្រមព្រៀងប្រគល់រ៉ែកម្រឱ្យអាមេរិកនោះទេ ប៉ុន្តែលោកបានប្រកាសថា លោកសុខចិត្តបោះបង់តំណែង ប្រសិនបើការចាកចេញនេះ នាំមកនូវសន្តិភាពសម្រាប់អ៊ុយក្រែន ឬអាចដោះដូរនឹងការចូលជាសមាជិកអង្គការណាតូ (NATO)។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖