(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ស្ថានភាពដែលអ៊ុយក្រែន កំពុងជួបប្រទះនេះ ទំនងជាត្រូវអស់ទាំងរ៉ែកម្រផង និងត្រូវបង្ខំចិត្តទទួលយកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីផងដែរ។ ការបញ្ជាក់របស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ ខាងលើបានបន្ថែមទៀតថា៖ អ៊ុយក្រែនមិនមានជម្រើសនោះទេ ដោយសារតែអ៊ុយក្រែន ពិបាកក្នុងការកសាងប្រទេសឡើងវិញដោយគ្មានការជួយជ្រោមជ្រែងពីអ្នកដទៃ និងអ៊ុយក្រែន ក៏មិនមានអ្នកដែលអាចជួយការពារខ្លួនពីការគម្រាមកំហែងរបស់រុស្ស៊ីទៀតដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ គឺជាខួប៣ឆ្នាំពេញ នៃសង្រ្គាមដ៏បង្ហូរឈាមរវាងកងទ័ពរុស្ស៉ី និងអ៊ុយក្រែន នៅក្នុងទឹកដៃនៃប្រទេសអ៊ុយក្រែន នៅក្រោយមានបទបញ្ជារបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖