Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជំនាញ និងសមត្ថកិច្ច ចុះបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់២ទីតាំង នៅឃុំក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ ដោយតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់កម្មភាពជាបន្ទាន់

24-02-2025 16:10

(ក្រចេះ)៖ មន្ត្រីជំនាញនៃមន្ទីរ៉ែ និងថាមពលខេត្តក្រចេះ បានសហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសចំនួន២កន្លែង ដោយធ្វើកិច្ចសន្យាផ្អាកសកម្មភាពនៃការរុករក។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអូត្រូន ស្ថិតនៅក្នុងភូមិអូពោរ ឃុំក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ។

លោក រត្ន័ តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះមន្ត្រីជំនាញរបស់លោក សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ និងកម្លាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ គឺបានបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសចំនួន២ ដែលកំពុងធ្វើសកម្មភាពនៃកា រុករករ៉ែមាសខុសច្បាប់។

ប្រធានមន្ទីរបានបញ្ជាក់ថា ការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមិនបានដកហូតយកឧបករណ៍សម្ភារៈ អ្វីនោះទេដោយគ្រាន់តែហៅម្ចាស់ទីតាំងទាំងពីរនោះមកធ្វើកិច្ចសន្យាហើយបញ្ឈប់សកម្មភាពជាបន្ទាន់ ប្រសិនបើនៅតែបន្តសកម្មភាពទៀតអាជ្ញាធរ និងសមត្ថកិច្ចជំនាញនឹងចាត់វិធានផ្លូវច្បាប់៕