(ភ្នំពេញ)៖ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើលិខិតមួយច្បាប់ ស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការណែនាំ ទៅអាជ្ញាធរឃុំ សង្កាត់ ឲ្យពង្រឹងការចេញលិខិត បញ្ជាក់ទីលំនៅ ក្នុងឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ សម្រាប់គោលដៅនៃការចុះឈ្មោះ បោះឆ្នោត។
លោក ស៉ិក ប៊ុនហុក លើកឡើងថា គជប បានសង្កេតឃើញថា នៅមានមេឃុំ ចៅសង្កាត់មួយចំនួន តូចមិនទាន់បានអនុវត្តត្រឹមត្រូវ ល្អិតល្អន់តាមនីតិវិធី និងបែបបទ នៃការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ សម្រាប់គោលដៅ នៃការចុះឈ្មោះបោះឆ្នោតនេះ នៅឡើយ ទោះបីជាប្រជាពលរដ្ឋមានសាក្សី និងបំពេញគ្រប់លក្ខខណ្ឌស្របតាម ការកំណត់មកធានាហើយ តែនៅទាមទារឯកសារផ្សេងបន្ថែម ដែលច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងប្រកាសរបស់ក្រសួងមហាផ្ទៃ មិនបានតម្រូវ៕
ព័ត៌មានលម្អិតសូមអានលិខិតរបស់ លោក ស៉ិក ប៊ុនហុក ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ទាំងស្រុង៖