(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មានចំនួន២០ស្ថាប័នផ្សេងៗគ្នា ដើម្បីចុះទៅស្វែងយល់ និងផ្សព្វផ្សាយពីគម្រោង «ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា ដែលកាត់ថា (INRM Project)។
ការរៀបចំដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មានទៅកាន់ខេត្តគោលដៅខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយ អង្គការសុខិតកាល ក្រោមការគាំទ្រពីក្រសួងបរិស្ថាន ក្នុងគោលបំណងឱ្យក្រុមអ្នកសារព័ត៌មាន អាចយល់ដឹងកាន់តែច្បាស់ពីសមិទ្ធផលសំខាន់ៗដែលអនុវត្តដោយគម្រោង INRM និងបន្តផ្សព្វផ្សាយអោយបានទូលំទូលាយទៅដល់សាធារណជន។
ដំណើរទស្សនកិច្ចបានធ្វើឡើងពីថ្ងៃទី២១-២៣ ដើម្បីបង្កើនការផ្សព្វផ្សាយពីការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សធនធានជីវៈចម្រុះនៅតំបន់ទេសភាព, បង្កើនការយល់ដឹងដល់សារធារណជនពីភាពសំខាន់ នៃការគ្រប់គ្រង ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងតំបន់ទេសភាព, ពង្រឹងទំនាក់ទំនងល្អរវាងអ្នកសារព័ត៌មាននិងសហគមន៍ក្នុងតំបន់, ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានពីការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ៕
សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖