(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌ៧មករា ចាប់ខ្លួនបានជនសង្ស័យ២នាក់ភ្លាមៗ បន្ទាប់ពីការធ្វើ សកម្មភាពឆក់កាបូប ពីជនរងគ្រោះម្នាក់។

មន្ដ្រីនគរបាល បានឲ្យដឹងថា ​ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ត្រូវបានធ្វើឡើងនៅម៉ោង៣៖០៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចមុខក្រសួងទេសចរណ៍ តាមបណ្ដាយផ្លូវលេខ១៩៦ សង្កាត់វាលវង់ ខណ្ឌ៧មករា បន្ទាប់ពីជនសង្ស័យនេះ បានឆក់កាបូបពីជនរងគ្រោះម្នាក់ និងដកហូតបានម៉ូតូ១គ្រឿង។

សមត្ថកិច្ចបន្ដថា ជនសង្ស័យទី១-ឈ្មោះ ​ម៉ៅ សុថា ​អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ សាក់ មុន្នី អាយុ១៩ឆ្នាំ​ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅសាកសួរ និងកសាងសំណុំរឿងចាត់ការបន្ដ រីឯកាបូបត្រូវបានប្រគល់ឲ្យ ជនរងគ្រោះវិញ៕​