(ភ្នំពេញ)​៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា ក្នុងការកសាងសុភមង្គលគ្រួសារ គូស្វាមីភរិយា ត្រូវប្រកាន់ខ្ជាប់នូវចំណុច គឺសីលធម៌ និងគតិបណ្ឌិត។

ព្រះអង្គមានសង្ឃដីកាបញ្ជាក់បន្ថែមថា ក្នុងព្រះពុទ្ធសាសនានៅពេលនិយាយពីគ្រួសាររីករាយ និងមានសុភមង្គល គឺគេនិយាយពីមនុស្ស២នាក់ដែលមាន សីលធម៌ និងគតិបណ្ឌិត ដែលមានន័យស្វាមី ក៏ត្រូវតែមានសីលធម៌ ​គុណធម៌ និងមានគតិបណ្ឌិត​ឬបញ្ញា ចំណែកភរិយាក៏ត្រូវតែមាន គុណធម៌ និង​គតិបណ្ឌិតដូចគ្នា នោះទើបអាចកសាងគ្រួសារឱ្យមានសុភមង្គលបាន បើគូស្វាមីភរិយានោះមិនមានចំណុចទាំងពីរនេះនោះទេ ​គ្រួសារនឹងគ្មានសុភមង្គលឡើយ អាពាហ៍ពិពារនេះគ្រាន់តែការសម្តែងឬការសំយោគ ដើម្បីការរស់នៅរបស់កូន ឬការបំពេញមុខនៅក្នុងសង្គមប៉ុណ្ណោះ។

ព្រះអង្គមានសង្ឃដីកាឱ្យដឹងផងដែរថា ក្នុងព្រះពុទ្ធសាសនាបាន​ចាត់អាពាហ៍ពិពាហ៍មាន ៤ប្រភេទ គឺទី១. ទេវតា រៀបការជាមួយខ្មោច (សំដៅដល់ប្តីជាទេវតា ប្រពន្ធជាខ្មោច បានន័យថាប្តីល្អ មានទំនួលខុសត្រូវ រៀបការជាមួយភរិយាមិនសូវល្អ គ្មានគុណធម៌) ទី២.ខ្មោចរៀបការជាមួយទេវតា (សំដៅដល់ប្តីមិនល្អ រៀបការជាមួយភរិយាមិនល្អ គ្មានគុណធម៌ គ្មានទំនួលខុសត្រូវ) ទី៣.ទេវតារៀបការជាមួយទេវតា (សំដៅដល់ប្តីល្អ រៀបការជាមួយភរិយាល្អ) និងទី៤. ខ្មោចរៀបការជាមួយខ្មោច (សំដៅដល់ប្តីមិនល្អ រៀបការជាមួយភរិយាមិនល្អ)៕

សូមស្តាប់សង្ឃដីការបស់សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត​៖