(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ក្រោមប្រធានបទ «អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដើម្បីចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ទៅវិញទៅមក សម្រាប់ការអនុវត្តនៅក្នុងឆ្នាំខាងមុខ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅឆ្លើយតបទៅ នឹងសំណូមពរថ្មីៗនៃការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា។

ពិធីនេះបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក សាដាអ៊ូម៉ា អាឡាម ប្រធានអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាងក្រុមការងារវិស័យអប់រំ (ESWG) លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ប្រតិភូអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ប្រធានអង្គភាព ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ដែលរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈនេះ៕