(ភ្នំពេញ)៖ លោក ស្រី Setsuko Yamazaki នាយកស្ថានតំណាង កម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) បានសន្យាបន្តចូលរួមចំណែក ជម្រុញកិច្ចអភិវឌ្ឍន៍នៅក្នុងកម្ពុជា។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចជំនួបសវនាការរបស់លោកស្រី Setsuko Yamazaki នាយកស្ថានតំណាង UNDP ប្រចាំកម្ពុជា ជាមួយលោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ ។
លោកស្រី Setsuko Yamazaki បានឲ្យដឹងថា UNPD បាន និងកំពុងចូលរួមក្នុងសកម្មភាពមួយចំនួន ៤ ដើម្បីជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា ដែលសកម្មភាពទាំង៤នោះរួមមាន៖
១.ការធ្វើឲ្យមានភាពធន ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ដោយធ្វើឲ្យប្រសើរឡើង គោលនយោបាយផ្សារភ្ជាប់ការវិនិយោត ផ្ដោតលើភាពក្រីក្រនៅក្នុងសង្គម និងសេវាទីផ្សារ ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវបរិស្ថាន និងសម្របសម្រួលការបម្រែបម្រួលអាកាសធាតុ។
២.ការធ្វើឲ្យប្រសើរឡើងនូវខ្សែសង្វាត់តម្លៃ ដោយផ្សារភ្ជាប់កំលាំងពលកម្មជំនាញ និងបង្កើតតម្លៃឧស្សាហកម្មជាក្រុម។
៣.ការរៀបចំឲ្យមានហិរញ្ញវត្ថុ ប្រកបដោយចិវភាព ដើម្បីគាំទ្រការអភិវឌ្ឍគោលនយោបាយ ឧស្សាហកម្មកម្ពុជាសម្រាប់ ឆ្នាំ២០១៥-២០២៥។
៤.ការពង្រឹងគណនេយ្យភាព ដោយផ្ដល់សេវាសាធារណៈ ទៅកាន់អ្នកក្រក្រី ស្រ្តី ប្រជាពលរដ្ឋ ដែលអសមត្ថភាពដោយប្រើប្រាស់ យន្ដការចូលរួមជាការបញ្ចេញមតិយោបល់ ហើយសមត្ថភាពទាំងនេះ បានចូលរួមការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍប្រទេសកម្ពុជា ដោយសម្រេចបានកំណើនប្រមាណ៧% ក្នុងមួយឆ្នាំក្នុងរយៈពេលមធ្យម៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ទាំងស្រុង៖