Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Galey Global (GGC) និងក្រុមហ៊ុន ROYAL CROWNTEX INTERNATIONAL INC (RCI) ជូនដំណឹងអំពីការក្ស័យធន

25-10-2016 15:25

(ព្រះសីហនុ)៖ អភិបាលបណ្តោះអាសន្ន តាមរយៈនេះ សូមធ្វើការជូនដំណឹងដល់ម្ចាស់បំណុលទាំងអស់ ត្រូវដាក់ពាក្យបណ្តឹងទាមទារបំណុលរបស់ខ្លួន ដោយភ្ជាប់ជាមួយនូវភស្តុតាងបញ្ជាក់ពី ការទាមទាររបស់ខ្លួនទៅ ការិយាល័យអភិបាលបណ្តោះអាសន្ន មានទីតាំងស្ថិតនៅក្នុងអគារនៃក្រុមហ៊ុន RCI និង GGC ចាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងនេះ (កាលបរិច្ឆេទចាប់ផ្តើមទទួលពាក្យបណ្តឹងទាមទារ) រហូតដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ (កាលបរិច្ឆេទផុតកំណត់ ទទួលពាក្យបណ្តឹងទាមទារ និងភស្តុតាង) ជាកំណត់។
 
ព័ត៌មានលំអិត សូមធ្វើការទំនាក់ទំនងមកកាន់លោក អ៊ុក រី អភិបាលបណ្តោះអាសន្ន នៃក្រុមហ៊ុន RCI និង GGC តាមរយៈទូរស័ព្ទលេខ ០១២ ៨៥៨ ៦៩៥ និងលេខ ០៧៨ ៨៥៥ ១៦៨ ឬ Email: [email protected]