(ភ្នំពេញ)៖ រដ្ឋសភាជាតិ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ម្តងទៀត នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ នាវិមានរដ្ឋសភាជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧។ កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានប្រាប់អង្គភាព Fresh News ថា ក្នុងកិច្ចប្រជុំនៅថ្ងៃស្អែកនេះ រដ្ឋសភាជាតិ នឹងធ្វើការពិនិត្យលើសេចក្ដីព្រាងច្បាប់ចំនួន ៣ រួមមាន៖ ទី១.សេចក្ដីព្រាងច្បាប់ ស្ដីពី ការប្រែប្រួលធាតុអាកាស, ទី២.សេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០១៧, និងទី៣.សេចក្ដីព្រាងច្បាប់ ស្ដីពី ការទូទាត់ថវិកាជាតិ ឆ្នាំ២០១៥។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «ក្រៅពីនេះមានសេចក្ដីសម្រេច រឿងពិន័យដល់តំណាងរាស្រ្ត និងមានរបាយការណ៍របស់គណៈកម្មការទី៦ មួយទៀត»៕