(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺជាថ្ងៃដែលរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល៣ឆ្នាំពេញហើយ ខណៈនៅពេលថ្មីៗនេះពិភពលោកកំពុងតែផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការចចាររវាងអាមេរិក និងរុស្ស៊ី ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលមិនមានវត្តមានអ៊ុយក្រែនជាសាមីខ្លួនចូលរួម។

មិនតែប៉ុណ្ណោះ អាមេរិកដែលធ្លាប់តែជាអ្នកគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ីនេះ បែជាបានប្រើប្រាស់នូវពាក្យសម្ដីវាយប្រហារទៅលើលោក ហ្សេលេនស្គី ថាជាជនផ្ដាច់ការ ហើយក៏បានរំលឹកពីប្រាក់ដែលអាមេរិកឱ្យអ៊ុយក្រែនខ្ចីប្រមាណ៥០០ពាន់លានដុល្លារ ថាជាការចំណាយគ្មានប្រសិទ្ធភាព ជាមួយសង្រ្គាមគ្មានថ្ងៃឈ្នះ។

ឥរិយាបថរបស់អាមេរិកនៅពេលនេះហាក់ផ្ទុយស្រឡះតែម្ដង ពីការរដ្ឋបាលលោក បៃដិន ជាមួយអ៊ុយក្រែន។ ដែលធ្វើឱ្យពិភពលោកកំពុងចោទជាសំណួរថាតើ អាមេរិក ក្នុងរដ្ឋបាល ដូណាល់ ត្រាំ កំពុងតែបោះបង់អ៊ុយក្រែន ឬក៏ដើម្បីតែបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនប៉ុណ្ណោះ?

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថាតើ ការចរចាតែរវាងមហាអំណាចអាមេរិក និងរុស្ស៉ី នឹងអាចឈានទៅបញ្ចប់សង្គ្រាមអ៊ុយក្រែនបានដែរឬទេ?

ដើម្បីឆ្លើយតបនឹងប្រធានបទនេះ កម្មវិធី Fresh Talk មានវាគ្មិនកិត្តិយស២រូប ដែលអញ្ជើញចូលរួមបកស្រាយ នៅក្នុងនោះរួមមាន៖

- លោកបណ្ឌិត កា ម៉ាធុល៖ អ្នកជំនាញភូមិសាស្រ្តនយោបាយ
- លោក ម៉ារ យ៉ារិទ្ធិ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ។

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕