(កោះកុង)៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យកណ្តាល ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បញ្ជូនខ្លួនទៅតុលាខេត្តកោះកុង ជាមួយថ្នាំញៀនចំនួន២០០គ្រាប់ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាតការទៅតាមនិតិវិធីច្បាប់។
ការឃាត់ខ្លួនជនសង្ស័យនេះ ត្រូវកម្លាំងនគរបាលធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយធ្វើការឃាត់ខ្លួនរួម និងវត្ថុតាងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយធ្វើការរឹបអូសវត្ថុតាងថ្នាំយ៉ាម៉ាចំនួន២០០គ្រាប់។
លោកវរសេនីយ៍ត្រី ណាក់ នី អធិការរងនគរបាល ស្រុកមណ្ឌលសីមា បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ផាវ ភឿក អាយុ២៤ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានមុខរបរកម្មករសំណង់៕