(ភ្នំពេញ)៖ លោក អ៊ុក សុវណ្ណារិទ្ធ វរៈចៅក្រមថ្នាក់លេខ៣ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រក៏បានតែងតាំងលោក ឌិន ស៉ីវុទ្ធី អតីតប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជាចៅក្រមតុលាការកំពូល។

សូមជម្រាបថា លោក អ៊ុក សុវណ្ណារិទ្ធ មុនត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង លោកជាចៅក្រមសាលាដំបូងខេត្តកណ្ដាល៕