(ភ្នំពេញ)៖ លោក ធុច បញ្ចសន្តិភាព ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រក៏បានតែងតាំងលោក ទី សុវិនថាល់ ជាព្រះរាជអាជ្ញាតុលាការកំពូល។

សូមជម្រាបថា លោក ធុច បញ្ចសន្តិភាព មុនត្រូវបានតែងតាំងជាព្រះរាជអាជ្ញាខេត្តព្រះវិហារ លោកគឺជាព្រះរាជអាជ្ញារង នៃអយ្យអមសាលាដំបូងខេត្តព្រះសីហនុ៕