Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ធាម ច័ន្ទពិសិដ្ឋ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ ខណៈលោកស្រី ពេជ ម៉ារ៉ែន ត្រូវផ្លាស់ដោយបង្ខំទៅអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ

21-02-2025 20:15

(ភ្នំពេញ)៖ លោក ធាម ច័ន្ទពិសិដ្ឋ វរៈចៅក្រមថ្នាក់លេខ៣ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រក៏បានផ្លាស់លោកស្រី ពេជ ម៉ារ៉ែន ពីប្រធានសាលាដំបូងខេត្តតាកែវ ទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ ក្រោមរូបភាពផ្លាស់ដោយបង្ខំ ក្រោយប្រព្រឹត្តខុសវិន័យ។

លោកស្រី ពេជ ម៉ារ៉ែន ត្រូវបានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់ពិន័យដោយសារប្រព្រឹត្តខុស ពាក់ព័ន្ធករណីដោះលែងទណ្ឌិតម្នាក់ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់១១ឆ្នាំ ពីបទឃាតកម្ម៕