(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិរបស់ឧត្តមសេនីយ៍ត្រី យឹម ស៉ីយូណា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឱ្យចុះមកត្រឹមវរសេនីយ៍ទោ។ ការចេញពីព្រះរាជក្រឹត្យនេះធ្វើឡើងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ អតីតឧត្តមសេនីយ៍ត្រី យឹម ស៉ីយូណា ក៏ត្រូវបានក្រសួងមហាផ្ទៃ ចេញប្រកាសដកហូតមុខតំណែងឱ្យទៅបម្រើការងារជាមន្ត្រីនៅនាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរស័ក្តិត្រឹម វរសេនីយ៍ទោ៕