(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរទិវាជាតិសុខភាពមាតាទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបង្កើតឡើងដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានរៀបចំកិច្ចពិភាក្សាស្តីពី «ពង្រឹងភាពជាដៃគូរវាងសេវា សុខាភិបាល សាធារណៈនិងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ»

កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោមអធិបតីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញជាអ្នកសម្របសម្រួលកិច្ចពិភាក្សាជូនវាគ្មិនជាអ្នកជំនាញចំនួន ៣រូប មានលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម, លោកស្រីសាស្រ្តាចារ្យជំនួយ វេជ្ជ. គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងវេជ្ជបណ្ឌិត MANABU OKAWADA ប្រធានគ្លីនិក សាន់រ៉ាយ ដែលមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ មកពីមន្ដ្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា, មន្ដ្រីសាខាខេត្ដ, អ្នកស្ម័គ្រចិត្ត, យុវជនកាកបាទក្រហមកម្ពុជា មកពីសាកលវិទ្យាល័យ មេគង្គកម្ពុជា និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៕

ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាដូចតទៅ៖