មន្ទីរសុខាភិបាលខេត្តកណ្តាល ច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី ជុំវិញបញ្ហាជំនួយចំពោះអ្នកជំងឺរបេងនៅខេត្តកណ្ដាល, អ្នកជំងឺអាចមកបើកថ្នាំបានធម្មតា
21-02-2025 15:51
(កណ្ដាល)៖ មន្ទីសុខាភិបាលខេត្តកណ្តាល បានច្រានចោល និងចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរីជាការបំផ្លើសការពិត ដោយវិទ្យុនេះបានផ្សាយកាលពីថ្ងៃ១៩ ខែកុម្ភ: ឆ្នាំ២០២៥ថា ពលរដ្ឋដែលកើតជំងឺរបេងនៅខេត្តកណ្តាល មួយចំនួនជួបការលំបាក ក្រោយរដ្ឋាភិបាលថ្មីអាមេរិក ផ្អាកផ្តល់ជំនួយតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តជាតិ រយៈពេល៩០ថ្ងៃ គិតចាប់ពីចុងខែមករាមក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកណ្តាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥នេះ មន្ទីរបានធ្វើការបំភ្លឺថា ទោះបីមានការផ្អាកការផ្តល់ជំនួយ តាមរយៈទីភ្នាក់ងារសហរដ្ឋអារមេរិក លើគម្រោងគំនិតផ្តួចផ្តើម នៃការចលនាសហគមន៍ដើម្បីបញ្ចប់ជំងឺរបេងដំណាក់កាលទី២ នៅក្នុងខេត្តកណ្តាលក្តី ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលឡេីយ។
បច្ចុប្បន្ន រាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ពិសេសជំងឺរបេងស្របតាមផែនការ ដូច្នេះពលរដ្ឋដែលមានជំងឺនេះ អាចទៅបើកថ្នាំបានធម្មតា។
សូមអានសេចក្ដីប្រកាសរបស់មន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលមានខ្លឹមសារដូចខាងក្រោម៖