(ភ្នំពេញ)៖ ពិតជាគួរឲ្យអាសូរណាស់ ក្មេងប្រុសមានអាយុទើ បតែ១ឆ្នាំកន្លះខណៈដែលឪពុកម្ដាយជាប់រវល់ត្រឹមមួយភ្លែត ហើយបណ្ដោយ ឲ្យលេងម្នាក់ឯងនៅខាងក្រោមផ្ទះស្រាប់តែចូលក្នុងពាងទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីក្មេងប្រុសលង់ទឹកពាងស្លាប់នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជិត ១២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុច ផ្ទះគ្មានលេខ ស្ថិតក្នុងក្រុមទី១៤ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោកអនុសេនីយ៍ទោ មាស ថន នាយនគរបាលប៉ុស្ដិ៍បាក់ខែង បានប្រាប់ភ្នាក់ងារ Fresh News ថា ក្មេងប្រុសរង គ្រោះដែលស្លាប់ បាត់បង់ជីវិត ក្នុងពាងទឹកនោះមានឈ្មោះ ហ៊ុន វិរៈបុត្រ មានអាយុទើបតែ១ឆ្នាំ៦ប៉ុណ្ណោះ រស់នៅជាមួយ ឪពុកឈ្មោះ ហ៊ុន ពិសិដ្ឋ អាយុ៣៣ឆ្នាំ និងម្ដាយឈ្មោះ អ៊ុំ សុខា អាយុ៣៥ឆ្នាំ មានមុខរបរជាកសិករដូចគ្នា ស្នាក់នៅចំណុច កើតហេតុខាងលើ ។
លោកអនុសេនីយ៍ទោ បានបញ្ជាក់ថា មុនកើតហេតុក៏ព្រោះ តែឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះ មមាញឹកនិងការងារច្រើនត្រឹមតែ មួយផ្លែតតែប៉ុណ្ណោះដោយបណ្ដោយឲ្យកូនលេងម្នាក់ឯង ដូចសព្វដងនៅខាងក្រោមផ្ទះខណៈមួយសន្ទុះក្រោយស្រាប់តែបាត់កូនដើរ រកមិនឃើញសោះ ស្រាប់តែដល់ពេលរកឃើញ គឺឃើញនៅក្នុងពាងទឹកលង់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ ទៅហើយធ្វើឲ្យ ឪពុកនិងម្ដាយយំស្រែកសោកសង្រែងបោកខ្លួន ដោយមានការធ្វេសប្រហែសត្រឹមមួយប៉ព្រិចភ្នែកសោះ បណ្ដាលឲ្យកូនប្រុសសំណប់ចិត្ត បាត់បង់ជីវិតទាំងនៅក្មេងខ្ចីបែបនេះដោយបញ្ចេញ កំហឹងទៅវាយកម្ទេចពាងទឹកចោល ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បាក់ខែង ដឹកនាំដោយលោកនាយប៉ុស្ដិ៍ មាស ថន បានចុះដល់ទីតាំងកើតហេតុ ដើម្បីត្រួត ពិនិត្យហើយបានវាយតម្លៃថា ក្មេងប្រុស រងគ្រោះពិតជាបានស្លាប់បាត់បង់ជីវិតដោយសារ ចូលក្នុងពាងទឹកលង់ស្លាប់ពិតប្រាកដមែន ។ដោយឡែក សពក្មេងរង គ្រោះត្រូវបានឪពុកម្ដាយក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕