(កំពង់ឆ្នាំង)៖ មន្ត្រីជំនាញសូរិយោដីខេត្តកំពង់ឆ្នាំង បានបន្តជំរុញការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ ដើម្បីត្រៀមចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសំដៅសម្រេចតាមផែនការ ដែលបានគ្រោងទុក។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង មន្ត្រីសូរិយាដីខេត្ត បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងដោយមានការអញ្ជើញចូលរួមពីលោក ឈុន សុកុម្ភ: អនុប្រធានមន្ទីរសុរិយោដីខេត្ត លោក អេង ស្រស់វណ្ណ: អភិបាលរងស្រុកកំពង់លែង និងមានប្រជាពលរដ្ឋចូលរួម ប្រមាណជា១៥០នាក់។
នៅក្នុងពិធីបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នៅភូមិក្នុង ឃុំស្វាយរពារ ស្រុកកំពង់លែង លោក ឈុន សុកុម្ភៈ អនុប្រធានមន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង នាថ្ងៃនេះគឺមានចំនួន៣០២៩ក្បាលដី។
លោកថា ដោយឡែកការបិទផ្សាយជាសាធារណៈនូវឯកសារនៃការ វិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធខាងលើនេះ លោកសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងអង្គភាពពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ និងចូលរួមពិនិ ត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ជាកំហិត នៅបរិវេណវត្តស្វាយរំពារ ស្ថិតនៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ផុតកំណត់កាលបរិច្ឆេទ នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលដីធ្លីសន្មត់ថា ទិន្នន័យបានបើកចំហជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានទៀតឡើយ និងបន្តនីតិវិធីក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ)។
នៅក្នុងពិធីខាងលើនេះ លោក សាន់ យូ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញសូរិយាដីថ្នាក់ខេត្ត ថ្នាក់ស្រុក និងមន្ត្រីវាស់វែងបម្រើការងារដោយស្ម័គ្រចិត្តទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ និងយកអស់ពីកម្លាំង កាយចិត្តបម្រើប្រជាពលរដ្ឋ ទទួលបានលទ្ធផលជាទីមោទនៈ និងឈានទៅសម្រេចតាមផែនការនៅពេលដ៏ខ្លីខាងមុខនេះ។
លោកសូមកោតសរសើរដោយអស់ពីចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានសហការគាំទ្រ និងបង្កការងាយស្រួលដល់ក្រុមវាស់វែងរបស់យើង បំពេញការងារបានយ៉ាងរលូនដោយពុំមានឧបសគ្គអ្វីមកស្ទះដល់ដំណើ រការវាស់វែងកន្លងមកឡើយ។
លោកអភិបាលរងខេត្ត បានឲ្យដឹងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដោយមានការគាំទ្រ និងការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំ ដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត យើងបានរួមគ្នាការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងធានាឱ្យខេត្តកំពង់ ឆ្នាំងយើង បន្តរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បន្តជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ទាំងនេះក៏ដោយមានកិច្ចសហការចូលរួមពីកងកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព យើងបានរួ មគ្នាយ៉ាងសកម្ម បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត។
វិធានការបង្ក្រា បបទល្មើសគ្រឿងញៀន ត្រូវបានបន្តជំរុញយ៉ាងសកម្មផុលផុសស្របតាមវិធានការ នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះការងារបង្ក្រាបបទល្មើស ជួញដូរមនុស្ស និងអាជីវក ម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយក៏ត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំនិងទទួលបានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណៈជនផងដែរ៕