Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាករទឹកផ្អាកផ្គត់ផ្គង់​ទឹក ចាប់ពីរង្វង់​មូលចោមចៅ​ដល់​ផ្លូវ​១២០k នៅយប់​ថ្ងៃទី​២៦ ខែតុលា ចាប់ពី​ម៉ោង​៩យប់ ដល់​៤ព្រឹក

25-10-2016 11:38

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីគម្រោងធ្វើការកាត់ភ្ជាប់ បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៣០០មីល្លីម៉ែត្រ នៅខាងជើងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រដ្ឋាករទឹកបញ្ជាក់ថា ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយ ទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមួយរយៈពេលខ្លី នៅយប់ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង ២១៖០០នាទីយប់ ដល់ម៉ោង៤៖០០នាទីព្រឹក។

ជាមួយគ្នានេះ រដ្ឋាករទឹកបានអំពាវនាវ ឲ្យបងប្អូនត្រៀមបំរុងទឹកទុក សំរាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែលក្រុមការងារ ធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ និងមេត្តាយោគយល់ អធ្យាស្រ័យដោយក្តីអនុគ្រោះ៕