Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព

25-10-2016 11:29

(ហាណូយ)៖ នៅម៉ោង ១០៖០០ នាទី ព្រឹកថ្ងៃទី២៥ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា សម្តេចតេជោ និងគណៈប្រតិភូ បានចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ ដើម្បីត្រៀមចូលរួមវេទិការ សេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីតំបន់មេគង្គ និងកិច្ចប្រជុំកំពូល កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, និងវៀតណាម លើកទី៨ (8th CLMV), និងកិច្ចប្រជុំកំពូល យុទ្ឋសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy -ACMECS) ដែលនឹងចាប់ផ្តើមនៅរសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦៕