(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំលោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ គ្រប់ជំនាញ មេបញ្ជាការមូលដ្ឋានស្រុកសំរោងទង ចូលរួមអុជធូបសែនព្រេន ដើម្បីបួងសួងសុំសេចក្តីសុខ ក្នុងពេលចាក់ដីទីតាំងថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលស្ថិតនៅភូមិអន្លង់គង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាប់ផ្លូវជាតិលេខ៤។

ការកសាងទីបញ្ជាការដ្ឋានថ្មីនេះ គឺជាគំរូដឹកនាំ និងមានការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕