(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD.គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh news ទទួលបាន។
ក្រសួងបានសហការជាមួយរោងចក្រ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករ និយោជិត នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨៖០០នាទី ដល់ម៉ោង ១០៖៣០នាទី នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដំណើរការដោយរលូន និងមានកិច្ចសហការល្អពីបងប្អូនកម្មករ និយោជិតទាំងអស់។
គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹកនេះ ក្រសួង និងរោងចក្រ បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតសរុបទាំង ៤៤១នាក់ រួចរាល់ និងប្រកបដោយភាពរីករាយ។
ទន្ទឹមនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនទាន់ទទួលបានការងារថ្មីធ្វើ សូមមក ទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលស្ថិតនៅក្នុង បរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨/០១៦ ៧៨៦ ៦៥៥៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ៖