(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣។

បៀបវារៈសំខាន់ៗចំនួន៣ រួមមានដូចខាងក្រោម៖

១៖ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ។

២៖ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។

៣៖ ផ្សេងៗ...៕