(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បាននិងកំពុងដឹកនាំប្រជុំអន្តរក្រសួងដាក់ផែនការ និងប្រគល់ភារកិច្ចដល់ស្ថាបន័ជំនាញនីមួយៗ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួងធម្មការ និងសាសនា ដែលកិច្ចប្រជុំអន្តរក្រសួងដាក់ផែនការ នាពេលនេះ ធ្វើឡើងដើម្បីត្រៀមរៀបចំកម្មវិធីសំណេះសំណាល របស់សម្តេចតេជោ ជាមួយសមាគមន៍អាចារ្យខ្មែរ គ្រោងនឹងធ្វើនៅ ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ខាងមុខនេះ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្នុងឱកាសនោះ សំណេះសំណាលរបស់សម្តេចតេជោ ជាមួយសមាគមន៍អាចារ្យខ្មែរ ក៏មានការកំណត់សំលៀកបំពាក់ និងឧបត្ថម្ភក ដល់អាចារ្យ អាចារិនី ទាំងជាង១០០០នាក់ ដែលមកចូលរួម មានទាំងអាហារថ្ងៃត្រង់ផងដែរ៕