(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC និង ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ SME បានផ្ញើសារលិខិតជូនពរ អ្នកឧកញ៉ា សួរ វីរៈ ដែលត្រូវបានតែងតាំង ជាកុងស៊ុលកិត្តិយស នៃរដ្ឋអ៉ីស្រាអែល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ អ្នកឧកញ៉ា ដែលបានខិតខំប្រឹងប្រែង លះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត នាពលេកន្លងមក រហូតក្លាយជា កុងស៊ុលកិត្តិយស នៃរដ្ឋអ៉ីស្រាអែល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕