(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញពង្រាងប្លង់គោល និងសោភ័ណ្ឌភាពស្នាក់ការគណបក្សប្រជាជនកម្ពុជា សម្រាប់ឃុំទាំង៩ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលលោកនឹងរៀបំកសាងសម្រាប់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាបក្សឃុំ។
នាយឧត្តមសេនីយ៍ សៅ សុខា ជាសមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងពេលេនះជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ស្រុកស្វាយទាប។
នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់គណៈកម្មាធិការបក្សឃុំបង្កើន និងពង្រឹងសមាជិកគណបក្សទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្ត ការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
លោកបានផ្តាំផ្ញើមន្រ្តីបក្សចុះពង្រឹងមូលដ្ឋាន និងមន្រ្តីគណបក្សគ្រប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កំលាងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់បទល្មើស ការប្រើប្រាស់គ្រឿងញឿន ការបន្តថែរក្សាសុខសន្តិភាព អនុវត្តភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕