(ភ្នំពេញ)៖ បន្ទាប់ពីមានការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញសៀវភៅប្រវត្តិសាស្ត្រថ្មី «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលគ្រោងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ សម្រាប់សិស្សថ្នាក់ទី៦។ សៀវភៅនេះផ្តោតសំខាន់លើការវិវត្តរបស់ជនជាតិខ្មែរ និងទីកន្លែងសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រតាំងពីសម័យសង្គមរាស្ត្រនិយមរហូតដល់បច្ចុប្បន្ន។

សៀវភៅនេះ បង្ហាញឱ្យឃើញពីឧបសគ្គ និងបញ្ហានានាដែលកើតមានលើទឹកដីខ្មែរ ព្រមទាំងការខិតខំតស៊ូ ប្រឹងប្រែង លះបង់ប្រកបដោយភក្ដីភាព ស្នេហាជាតិ និងច្នៃប្រឌិតខ្ពស់របស់ខ្មែរគ្រប់ជំនាន់ក្នុងការជម្នះឧបសគ្គ និងកសាងជាតិខ្មែរឱ្យត្រឡប់មកមានសន្តិភាព មានការអភិវឌ្ឍ និងមានកិត្យានុភាពលើឆាកអន្តរជាតិសាជាថ្មីម្តងទៀត៕

ខាងក្រោមនេះជាសៀវភៅប្រវត្តិសាស្ត្រ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព»៖