(ភ្នំពេញ)៖ ទឹកពិសាកម្ពុជា គាំទ្រវិស័យកីឡាតាមរយៈការឧបត្ថម្ភផ្ដាច់មុខដល់កម្មវិធី ការប្រកួតបាល់ទាល់មិត្តភាព រវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ និងក្រុមបាល់ទាត់ភ្ញៀវទេសចរបរទេស បានធ្វើឱ្យកក្រើកកីឡាដ្ឋាន ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញឱ្យឃើញពីបេះដូងខ្មែរស្រឡាញ់ខ្មែរ និងការលើកកម្ពស់វិស័យកីឡា ផ្សារភ្ជាប់នឹងទេសចរណ៍ ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ថែមទាំងមានការចូលរួមជាច្រើនពីភ្ញៀវទេសចរអន្ដរជាតិមកទស្សនា និងផ្ដល់ជាកម្លាំងចិត្កដល់ក្រុមកីឡាផ្ទាល់ យ៉ាងច្រើនកុះករផងដែរ។
ទឹកពិសាកម្ពុជា ដែលជាផលិតផល «Made In Cambodia» ស្តង់ដារអន្តរជាតិ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួម យ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ដែលសម្បូរបែបទៅកាន់ពិភពលោក ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ កាន់តែច្រើនមកទស្សនាកម្ពុជា។
ជាភស្ដុតាងជាក់ស្តែងដូចនៅលើសំបកដប ទឹកពិសាកម្ពុជា គឺមានការរចនាសុទ្ធតែរំលេចនូវក្បាច់រចនាបែបខ្មែរ បញ្ជាក់អត្តសញ្ញាណជាតិ ដើម្បីគាំទ្រវប្បធម៌ជាតិ ទៅកាន់ពិភពលោក ទឹកពិសាកម្ពុជា រំលេចនូវក្បាច់រចនាខ្មែរលើដប បង្ហាញពីអត្តសញ្ញាណជាតិ ដែលជាមោទកភាពខ្មែរ។ ទឹកពិសាកម្ពុជាស័ក្តិសមបំផុតសម្រាប់ការលេងកីឡា។
គួរបញ្ជាក់ថា ទឹកពិសាកម្ពុជា បន្សុទ្ធជាមួយនឹងបច្ចេកវិទ្យា SMART TRIPLE FILTER ដកកករ ដកក្លិន និងសារធាតុមិនចាំបាច់ចេញសម្រាប់សុខភាព ជាពិសេសមានកម្រិត pH ល្អបំផុត និងជាទឹកពិសាគុណភាពខ្ពស់ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខាពបេះដូង ចលនាសាច់ដុំ ជួយប្រព័ន្ធប្រសាទ ពង្រឹងស្មារតី ការចងចាំ និងជួយឱ្យស្បែកស្រស់ថ្លា។
ទឹកពិសាកម្ពុជា បន្សុទ្ធគ្រប់តំណក់ជាមួយបច្ចេកវិទ្យា SMART TRIPLE FILTER ៕