(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីិប្រកាសព័ត៌មានបង្ហាញ តម្លៃប្រេងឥន្ធនៈថ្មី ដែលត្រូវលក់នៅតាមស្ថានីយនានា ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា។
យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ថា តម្លៃសាំងធម្មតាមានតម្លៃ ៣,៥០០រៀលក្នុង ១លីត្រ សាំងស៊ុបពែរ ៣,៦០០រៀលក្នុង១លីត្រ និងសាំងម៉ាស៊ូតថ្លៃ ៣,២០០ រៀលក្នុង១លីត្រ ដែលតម្លៃនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី២២ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦៕