(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះ «ព្រឹត្តិការណ៍កីឡាវាយកូនគោលពានរងា្វន់ Cambodia Golf Classic Cup 2025» ដែលគ្រោងរៀបចំដោយក្រុមហ៊ុនទេសចរណ៍ Amaz Maxs។
ការគាំទ្រនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក Dato’ Borhanuddin Osman នាយកប្រតិបត្តិក្រុមហ៊ុន Amaz Maxs នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។
នាយកប្រតិបត្តិក្រុមហ៊ុន Amaz Maxs បានស្នើសុំអនុសាសន៍ និងការគាំទ្រពីក្រសួងទេសចរណ៍ក្នុងការចូលរួមសម្របសម្រួលលើការរៀបចំព្រឹត្តការណ៍ ព្រមទាំងជួយផ្សព្វផ្សាយពីព្រឹត្តការណ៍កីឡាវាយកូនគោលពានរងា្វន់ Cambodia Golf Classic Cup 2025 នេះឱ្យបានផុសផុល។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រពេញទំហឹងចំពោះ «ព្រឹត្តិការណ៍កីឡាវាយកូនគោលពានរងា្វន់ Cambodia Golf Classic Cup 2025» ដើម្បីគាំទ្រដល់វិស័យទេសចរណ៍កម្ពុជា និយាយជារួម និងទេសចរណ៍កីឡា និយាយដោយឡែក៕