(ភ្នំពេញ)៖ ចំណាប់អារម្មណ៍របស់អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A ចំពោះដំណោះស្រាយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនបងប្អូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមដើមខែនេះ បានដោះស្រាយនឹងបញ្ចប់បាន១០០% ច្រើនជាង ២,៧៨៤ផ្ទះហើយ ដែលនេះជាការទទួលខុសត្រូវ និងកោតសរសើរចំពោះម្ចាស់គម្រោង។ នេះបើផ្អែកតាមរបាយការណ៍បង្ហាញឱ្យដឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្ដាញសង្គមផ្លូវការ នាពេលកន្លងមក។

ជារៀងរាល់ថ្ងៃ អ្នកឧកញ៉ា មិនដែលទៅណាឆ្ងាយពី គម្រោងឡើង ត្បិតអី អ្នកឧកញ៉ាបាន ចាត់ទុកថា គម្រោង 6A ក៏ដូចជាគម្រោងផ្សេងទៀត គឺជា «អាយុជីវិតរបស់អ្នកឧកញ៉ា ក៏ដូចជាក្រុមហ៊ុនទាំងមូល»។ ផ្ទះដែលបានសាងរួចក៏បានប្រគល់ជូនអតិជនរួចរាល់ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ។ សូមបញ្ជាក់ផងដែរថា ទោះបីជាទទួលរងនូវវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី បុរីឡេង ណាវ៉ាត្រា នៅតែបន្តសាងសង់ផ្ទះជូនអតិថិជនជាបន្តបន្ទាប់ដោយទំនួលខុសត្រូវ រហូតដល់បញ្ចប់គម្រោង៕