(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានផ្ញើសារជូនពរក្នុងឱកាសខួបកំណើតរបស់លោកនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

បនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងថា ខ្ញុំមានសេចក្តីរីករាយជាអនកដោយបានទទួលនូវសារជូនពររបស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រកបដោយអត្ថន័យដ៏ល្អប្រពៃជូនចំពោះខ្ញុំ និងក្រុមគ្រួសារ តាមរយៈសារលិខិត និងប្រព័ន្ធបណ្តាញសង្គមនានា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពាក្យពេចន៍ជូនពរប្រកបដោយខ្លឹមសារដ៏កក់ក្ដៅ និងសមានចិត្តស្រឡាញ់រាប់អានជូនចំពោះខ្ញុំ និងក្រុមគ្រួសារ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរពជូនពរ និងជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមសម្រេចបាននូវជោគជ័យ
គ្រប់ភារកិច្ចបន្ថែមទៀត និងសូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលនូវការគោរព និងការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ»៕